ការរៀបចំរដ្ឋធម្មនុញ្ញបែបណា ដើម្បីកុំឲ្យនាំទៅរកការដួលរលំនៃរបបដឹកនាំមួយ...!!!
សំណួរ៖ កាលពីសប្តាហ៍មុនយើងបានពិភាក្សាអំពី
ការផ្លាស់ប្តូរដ្ឋធម្មនុញ្ញពី សម័យ ១៩៤៧ របស់ព្រះរាជាណាចក្រកម្ពុជា រហូតមកដល់សម័យរបបសាធារណរដ្ឋ ហើយក៏បានឈានចូលមកដល់ដំណាក់កាលមួយទៀត
កម្ពុជាប្រជាធិបតេយ្យ។ ឥឡូវនេះសូមឲ្យលោកបណ្ឌិត មេត្តាបញ្ជាក់ជូនបន្ថែមទៀតអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញពី សាធារណរដ្ឋចូលមកដល់កម្ពុជាំប្រជាធិបតេយ្យ។
សូមអានចម្លើយរបស់លោកបណ្ឌិត គួយ ធាវី ទាំងអស់គ្នាមើល យ៉ាងម៉េចដែរ...!!!
ចម្លើយ៖ កងចក្រនយោបាយវាធ្វើដំណើរពីរាជាធិបតេយ្យទៅជា
អភិជនាធិបតេយ្យ ហើយពីអភិជនាធិបតេយ្យ ទៅប្រជាធិបតេយ្យ ហើយប្រជាធិបតេយ្យវិលដំណើរមករកអភិជានាធិបតេយ្យ
មករាជាធិបតេយ្យ រាជាធិបតេយ្យវិវដ្ត ទៅរកអភិជនាធិបតេយ្យ
អភិជនាធិបតេយ្យ វិវដ្តទៅរកប្រជាធិបតេយ្យ
ហើយវិលត្រលប់ចុះឡើងនៅក្នុងចក្រវាល នយោបាយ ឬដំណើរវិលជុំរបស់របបនយោបាយ
ឬរបបរដ្ឋ ហើយរឿងនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ
វាជាច្បាប់នយោបាយសកល។ វាមានបែកតូចៗជាច្រើនតែខ្ញុំនិយាយតែគ្រោងធំនៃដំណើរគោចររបស់ចក្រវាលនយោបាយ ដែលច្បាប់នយោបាយត្រូវតែវិលអញ្ចឹង។ ខ្ញុំបាននិយាយទៅដល់ពីវិដ្តពីអភិជានាធិបតេយ្យ
ទៅដល់ប្រជាធិបតេយ្យ។ អញ្ចឹងខ្ញុំសុំនិយាយសង្ខេបឡើងវិញបន្តិច
។ អ្នកសង់រដ្ឋ ឬ អ្នករៀបរដ្ឋច្រើនតែចាប់ផ្តើមរៀបយករាជាធិបតេយ្យ។
អ្នកសង់រដ្ឋខ្លះ ចាប់ផ្តើមដាក់អភិជនាធិបតេយ្យ
ប៉ុន្តែអ្នកសង់រដ្ឋខ្លះពេលពេលរៀបរដ្ឋ គេនឹកទៅដល់របបប្រជាធិបតេយ្យ
អញ្ចឹងគេចាប់យកណាមួយ ក្នុងចំណោមបី។ បីនេះជាអ្នកកាប់គ្នាធ្វើឲ្យវិលជុំនៃរបបនយោបាយ កាប់គ្នានេះដែលយើងហៅថា
បដិវត្តផ្លាស់ប្តូររបប។ ពេលដែលកាប់គ្នាម្តងៗប្រើពេល ៤ទៅ១០
ឆ្នាំ ២០ ទៅ ៣០ ឆ្នាំ ទៅអាចរាប់រយឆ្នាំ
ដែលធ្វើឲ្យឈាមបែកខ្ទេចពេញសង្គមមនុស្ស។ ពួកអ្នកប្រាជ្ញ
ពួកអ្នកទស្សនវិទូ ខិតខំពិចារណារករូបមន្តទប់ កុំឲ្យកងចក្រនយោបាយវិវដ្តទៅអញ្ចឹង
ហើយសួរថា មានឬអត់ ? មាន គេមានរូបមន្តរបស់គេ។
ឥឡូវយើងពិនិត្យអាវិលជុំបន្តទៀត ។ ប៉ុន្តែចាំបាច់គួរតែយល់ពាក្យនេះមួយសិន
មូណូឃី មកពី មូណូ បូក ឃី mono ជាភាសាក្រិច
មានន័យថា one គឺមួយ ហើយពាក្យថា ឃី ជាភាសាក្រិចប្រើបានពីរ បី យ៉ាង មានន័យថា
អធិបតេយ្យ របបគ្រប់គ្រង រដ្ឋាភិបាល មានន័យថាអញ្ចឹង ។ អធិបតេយ្យលើដៃមនុស្សម្នាក់
មនុស្សម្នាក់កាន់រដ្ឋ អំណាចកំពូលនៅក្នុងមួយតួខ្លួនរដ្ឋហ្នឹង
តាំងពីរដ្ឋមន្រ្តី មកដល់ ចៅហ្វាយខេត្ត ចៅហ្វាយក្រុង
ចៅហ្វាយខ័ណ្ឌ បានអំណាចម្តុំៗ ខាងលើឲ្យ។ ធំបំផុតខាងលើមួយ
ខាងលើអ្នកឲ្យ ខាងលើអ្នកដាក់ ខាងលើអ្នកដក អញ្ចឹងអធិបតេយ្យលើមួយ
។ កាលណាអធិបតេយ្យលើមួយអញ្ចឹង គឺគេហៅថារាជាធិបតេយ្យ។ គេមិនមែនសំដៅថា
អ្នកហ្នឹងកូនស្តេចទេ ឲ្យតែរដ្ឋមួយប្រគល់អំណាចមួយទៅឲ្យម្នាក់ ហើយម្នាក់ហ្នឹងជាអ្នកដឹកនាំចាត់ចែង ហើយមួយហ្វូងចាំតែធ្វើតាមទាំងអស់
គឺរាជាធិបតេយ្យហើយ ។ ហើយបើរាជាធិបតេយ្យហ្នឹងតកូនគេហៅថា
រាជាធិបតេយ្យដំណរវង្ស។ ព្រោះស្តេចឡើងដំបូងសុទ្ធរាស្រ្តដែរតើ។ ប៉ុន្តែក្រោយប្រគល់អំណាចតកូនទៅជារាជាធិបតេយ្យដំណរវង្ស។ តាត្រសកផ្អែមឡើងដំបូងមិនរាស្រ្តដែរ
ឧត្តមសេនីយ៍ ជ័យ ឧត្តមសេនីយ៍ ត្រសក់ផ្អែម តាជ័យ តាសួស
ដល់តកូនមកដល់ឥឡូវគឺរាជាធិបតេយ្យ។ ប៉ុន្តែសង្គមខ្លះអំណាចលើដៃមនុស្សមួយក្រុម ហើយមួយក្រុមហ្នឹងជាក្រុមអភិជន
noble, aristocrat អភិជន និយាយឲ្យខ្លីគឺពួកអ្នកមាន
ប៉ុន្តែពេលខ្លះ noble ខាងចំណេះ គំនិត ខួរក្បាល
ហើយអំណាចរដ្ឋប្រមូលលើតែមួយក្រុមហ្នឹងទេ មិនមែនម្នាក់គឺជាសម្រេចក្នុងមួយក្រុម
កិច្ចការតែតាំងមនុស្សក្នុងរដ្ឋ ដកហូត បញ្ជា ដឹកនាំ
មួយហ្វូងសង្គមមនុស្ស គឺគេសម្រេចនៅលើមួយក្រុមលើ ដូចជានៅចិន
នៅវៀតណាម នៅក្នុងបក្សកុំម្មុយនីស្ត គឺគេច្រើនតែសម្រេចមួយក្រុម
ហើយមួយក្រុមហ្នឹងគេហៅមជ្ឈឹមបក្ស ឬការិយាល័យអចិន្ត្រៃយ៍
ឬការិយាល័យគណៈគម្មាធិកាកណ្តាល គណៈកម្មាធិការនាយក ជាដើម។ អំណាចហ្នឹង
សូម្បីតែងតាំងមនុស្សនៅក្នុងតួខ្លួនធំៗ ក្បាលៗរដ្ឋលើៗទៀតក៏សម្រេចក្នុងមួយក្រុមហ្នឹងដែរ ដូចជាប្រធានរដ្ឋសភា
អនុប្រធានរដ្ឋសភា ព្រឹទ្ធសភាសមាជិកព្រឹទ្ធសភា រដ្ឋមន្រ្តី
ប្រធានាធិបតី នាយករដ្ឋមន្រ្តី សមាជិកគណៈរដ្ឋមន្រ្តី ក៏គេសម្រេចក្នុងមួយក្រុមហ្នឹងដែរ។
នៅវៀតណាមប្រជាជនមានសម្រេចអត់? អត់ទេ។ បោះឆ្នោតតែងតាំងរដ្ឋាភិបាល
ដករដ្ឋាភិបាល សម្រេចនយោបាយរដ្ឋាភិបាល ប្រជាជនអត់ចូលរួមទេ
គឺគេសម្រេចនៅខាងលើ ប៉ុន្តែមិនមែនតែម្នាក់ទេ ។ ដូចនៅប្រទេសចិន
ប្រជាជនចិនមានចូលទៅបោះឆ្នោតតែងតាំងរដ្ឋាភិបាល ដកហូតរដ្ឋភិបាលឯណា
អត់ទេ អំណាចមិនមែននៅលើប្រជាជនចិនទេ គឺសម្រេចនៅខាងលើមួយក្រុមរបស់ចិន។
រាស្រ្តអត់មានទៅបោះឆ្នោត ឈរឈ្មោះបោះឆ្នោត ធ្វើនយោបាយបើកបក្ស
អត់បានទេ។ មានមួយទៀតអំណាចនយោបាយគឺគេដាក់ឲ្យអ្នកក្រ។
វាមាន style ប្រជាធិបតេយ្យបែប អារីស្តូត និង style
ប្រជាធិបតេយ្យបែបទំនើប។
បែប អារីស្តូត គាត់ថា កាលណាអំណាចអ្នកក្រទទួលបាន
អ្នកក្រគឺប្រជាជនទូទៅ អញ្ចឹងរដ្ឋាភិបាលហ្នឹងគឺរដ្ឋាភិបាលប្រជាធិបតេយ្យ។
បែបបប្រជាធិបតេយ្យទំនើប គឺគេមិនគិតប្រជាជនអ្នកក្រ
គឺគិតប្រជាជនទូទៅមួយរដ្ឋ បោះឆ្នោតតែងតាំងរដ្ឋាភិបាល ដូចយើង
គឺ style ប្រជាធិបតេយ្យទំនើប គឺប្រជាជនមួយប្រទេសចេញទៅបោះឆ្នោតតែងតាំងរដ្ឋាភិបាល
ដករដ្ឋាភិបាល។ បើរដ្ឋាភិបាលឡើងកាន់អំណាចល្អពេលចប់ ៥ ឆ្នាំ អំណាចត្រូវបង្វិលមកឲ្យម្ចាស់ដើមវិញ
គឺសង្គម ហើយសង្គមគឺជាម្ចាស់ដើមនៃអំណាចនយោបាយ
អំណាចនយោបាយគឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ។ ហើយម្ចាស់ដើមបង្វិលទៅឲ្យអ្នកដដែលវិញពេលបោះឆ្នោត ឬបង្វិលទៅឲ្យអ្នកផ្សេង
អញ្ចឹងអំណាចនៅលើសង្គមទាំងមូល មិនមែននៅលើរដ្ឋាភិបាលទេ អញ្ចឹងប្រភពអំណាចធំជាងគេគឺចេញពីអង្គប្រជាពលរដ្ឋ អង្គសង្គមទាំងមូលនេះប្រជាធិបតេយ្យបែបទំនើប។
ឥឡូវខ្ញុំនិយាយពី stile អារីស្តូត
អារីស្តូត គឺជាទស្សនវិទូក្រិក គឺគាត់និយាយថា ស្តេច រាជាធិបតេយ្យ
មនុស្សម្នាក់ អភិជនាធិបតេយ្យ អភិជនមនុស្សមួយក្រុម ហើយ the
poor គឺប្រជាជនទូទៅ
ហើយការកាប់ចាក់គ្នាគឺរវាងតែបីហ្នឹង។ ស្តេចជួនកាលអភិជនទម្លាក់
ដូចប្រទេសយើង លន់ណុល ចេងហេង អ៊ិនតាំ សារិមតៈ បានទម្លាក់សម្តេចសីហនុ
។ កាលណាវាយរាជាធិបតេយ្យហើយជាគោលការណ៍វាអត់ទៅរាជាធិបតេយ្យវិញទេ វាត្រូវវិលទៅរករបបមួយថ្មី
គឺគ្រប់គ្រងជាក្រុមវិញ ហើយមួយក្រុមនេះ ក៏មានក្រុមប្រជាជនច្រើនបះបោរ
ដូចយើងមានក្រុម ប៉ុលពត ។ បដិវត្តន៍ ប៉ុលពត មិនបដិវត្តរាស្រ្ត។
បដិវត្តន៍ ហូជីមិញ បដិវត្តន៍ ម៉ៅសេទង់ និងបដិវត្តន៍កុំម្មុយនីស្តនៅអឺរ៉ុបខាងកើត
មិនជាបដិវត្តរាស្រ្ត រាស្រ្តចាប់កាន់អាវុធ វាយអភិជនឈ្លើយ
។ អញ្ចឹងក្រុមដែលឈ្នះក្រោយ អារីស្តូត ហៅថា ក្រុម The
poor គឺ
កម្មករ កសិករ ពលករ វណ្ណៈអធន ជាពលរដ្ឋទូទៅ ងើបឡើងវាយទម្លាក់។
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧ អនុម័តយករបបរាជាធិបតេយ្យ
រដ្ឋធម្មនុញ្ញ ១៩៧២ យករបបអភិជនាធិបតេយ្យ។ បើមើលទម្រង់ខាងក្រៅ
ប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាធិបតេយ្យ ប៉ុន្តែមើលឲ្យដល់សារជាតិរបបនយោបាយ
គឺក្រុមអភិជនមួយក្រុម អញ្ចឹងរាស្រ្តផ្ទុះឡើង
រាស្រ្តសង់រដ្ឋរាស្រ្តមួយដាក់ឈ្មោះថា ពួកប្រជាធិបតេយ្យ
ដូចឈ្មោះ ប៉ុលពត ដាក់ឲ្យគឺដាក់តាមអារីស្តូតហើយ គឺកម្ពុជាប្រជាធិបតេយ្យ
មិនមែនប្រជាធិបតេយ្យ style ទំនើបដូចយើងសព្វថ្ងៃ។ អញ្ចឹងពួកអ្នកប្រាជ្ញខិតខំរករូបមន្តធ្វើម៉េចកុំឲ្យវាវិលចុះវិលឡើង គឺដាក់ទាំងបីនៅក្នុងអង្គនយោបាយតែមួយ
ហើយមានចំណែកនៃអំណាចរៀងៗខ្លួន ។ ទាំងស្តេចក៏ដាក់ ទាំងអភិជនក៏ដាក់
ទាំងប្រជាជនក៏ដាក់ ពីព្រោះបើអត់ដាក់ទេមួយកំទេចមួយៗ អញ្ចឹងសើរើកាប់ចាក់គ្នាទៅវិញទៅមករហូត។
ដូចយើងរដ្ឋធម្មនុញ្ញយើង ១៩៩៣ ដាក់ស្តេចវិញ។ លន់ ណុល ច្រានស្តេចចោល
ប៉ុលពត ច្រានស្តេចចោល យកទៅឃុំទុកក្នុងវាំង។
ដល់ក្រោយមកមានក្រុមប្រជាធិបតេយ្យ ក្រុមប្រជាជនមួយក្រុមថ្មីគឺក្រុម
សម្តេច ហ៊ុន សែន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន គឺក្រុមប្រជាធិបតេយ្យថ្មី
គឺក្រុមរាស្រ្ត ផុះធ្លោឡើងវាយក្រុម ប៉ុលពត ទម្លាក់ទៅ ដល់ ១៩៩៣
គឺដាក់ស្តេចឡើងវិញ ប៉ុន្តែរក្សាចំណែករបស់ក្រុមប្រជាធិបតេយ្យ
គឺក្រុមរាស្រ្តដែរ គឺគណបក្សប្រជាជន គឺក្រុម សម្តេច ហ៊ុន
សែន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ។ ដាក់រាជាធិបតេយ្យ ដាក់ប្រជាធិបតេយ្យ
អត់ផ្តួលគ្នាទេ។ ហើយស្តេចដើម្បីកុំឲ្យបាត់បង់អ្វីៗទាំងអស់
សុខចិត្តទទួលយកប្រមុខរដ្ឋ និមិត្តរូប។ អញ្ចឹងសំណង់កម្ពុជាចាប់ផ្តើមសាងរវាងរាជាធិបតេយ្យ និងវណ្ណៈប្រជាធិបតេយ្យ
ឲ្យមានចំណែកនៅក្នុងរដ្ឋ ។ ក្រោយមកគេបង្កើតព្រឹទ្ធសភាមួយទៀត
ឆ្នាំ ១៩៩៩ ។ ព្រឹទ្ធសភា គឺព្រឹទ្ធសភាអភិជន សុទ្ធតែពួកឧកញ៉ា
វណ្ណៈអ្នកមាន ព្រឹទ្ធសភាជាផ្ទះរបស់ឧកញ៉ា
អញ្ចឹងយើងមានអាពាហ៍ពិពាហ៍ហើយ គឺរាជាធិបតេយ្យ អភិជន និងរដ្ឋសភា
ប្រជាធិបតេយ្យ បោះចេញពីប្រជាជនខាងក្រោម អាពាហ៍ពិពាហ៍រវាងរាជាធិបតេយ្យ
អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ ឥឡូវពីណាផ្តួលពីណាទៀត
បើយើងដាក់ទាំងអស់គ្នាហើយ។
កម្ពុជាយើងអត់មានភ័ពសំណាងល្អបានទទួលកាដូទី១
នៃវាសនា គឺអ្នកប្រាជ្ញទស្សនវិទូ
ព្រោះសង្គមខ្លះគេផលិតបានអ្នកប្រាជ្ញ គេផលិតបានទស្សនវិទូ
យើងគេជួយរៀបរដ្ឋធម្មនុញ្ញឲ្យរដ្ឋហ្នឹង ហើយរដ្ឋនេះអត់រំលំគ្នាទៅវិញទៅមកដោយកាប់ចាក់គ្នាទេ ព្រោះគេថ្លឹងអំណាច
តុល្យការនយោបាយរវាងវណ្ណៈដែលមានអំណាចក្នុងរដ្ឋ អត់មានអ្នកណាផ្តួលគ្នា
អត់មានអ្នកជិះជាន់គ្នា ព្រោះទប់គ្នាទៅវិញទៅមក
គឺឲ្យមានអំណាចរៀងៗខ្លួន នៅក្នុងអង្គប្រាណនយោបាយតែមួយ។
កម្ពុជាមានសំណាងទទួលការដូ ទី២ ពីភ័ព្វវាសនា ត្រង់ថា
កម្ពុជាកាប់គ្នាឯងទៅវិញទៅមក ស្តេច ផាត់អភិជនផាត់រាស្រ្ត
អភិជនផាត់ស្តេចផាត់រាស្រ្ត រាស្រ្តផាត់ស្តេចផាត់អភិជន
ផ្តួលទៅផ្តួលមក។ ដល់យើងសង់ចុងក្រោយនេះ រដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩៨ នេះ យើងដាក់ទាំងស្តេច ទាំងអភិជន ទាំងរាស្រ្ត អញ្ចឹងយើងដាក់ទាំងអស់មានអ្នកណាផាត់អ្នកណាទៀត។
ទស្សនវិទូ ស៊ីសារ៉ុង អ្នកប្រាជ្ញ រ៉ូមាំង
ជាអ្នកប្រាជ្ញច្បាប់ផង អ្នកប្រាជ្ញនយោបាយផង គាត់ថា លាយ(mix)
អញ្ចឹងល្អ
ហើយមានទស្សនវិទូមួយទៀត ជាទស្សនវិទូ រ៉ូមាំងដែរ ឈ្មោះមីក្រូម៉ាសែល
គាត់ថា លាយ(mix) អញ្ចឹងល្អ។ អ្នកទស្សនវិទូគេចែករដ្ឋជាពីរ
គឺរដ្ឋធម្មនុញ្ញត្រូវ និងរដ្ឋធម្មនុញ្ញខុស។ រដ្ឋធម្មនុញ្ញត្រូវគឺគិតប្រយោជន៍រដ្ឋទាំងមូល អ្នកដឹកនាំរដ្ឋខ្លះគាត់ខិតខំគិតគូរផលប្រជោជន៍
ការពាររដ្ឋ អភិឌ្ឍន៍ឲ្យរដ្ឋ ដើម្បីឲ្យរដ្ឋល្អ។ ប៉ុន្តែអ្នកដឹកនាំរដ្ឋខ្លះពេលដឹកនាំរដ្ឋទៅ
គាត់បំផ្លាញ ដូចប៉ុលពត បំផ្លាញជីវិត បំផ្លាញទ្រព្យ
អ្នកខ្លះគិតតែរឿងសប្បាយតែម្តង។ មនុស្សចេះតែទន្ទ្រានគ្នា
ទន្ទ្រានជីវិត ទន្រ្ទានទ្រព្យ សំលាប់គ្នា។ កាលណាមានទ្រព្យដណ្តើមគ្នា
អ្នកណាខ្លាំងដណ្តើមបានច្រើន។ អញ្ចឹងមនុស្សរករូបមន្តចេញពីសភាពធម្មជាតិ អញ្ចឹងគេត្រូវតាំងរដ្ឋាភិបាលខ្លាំងមួយ
គេរកអ្នកណាដែលខ្លាំងជាងគេ ក្លាហានជាងគេ
ដើម្បីការពារគេទាំងអស់ អញ្ចឹងគេរើសមនុស្សណាដែលល្អជាងគេ
ដែលពូកែលើសគេ ប៉ុន្តែសួរថា អ្នកល្អរស់រហូតឬអត់?
ច្បាប់ធម្មជាតិស្លាប់តាមអណត្តិធម្មជាតិ ជីវិតលើលោកទាំងអស់អញ្ចឹង។
អ្នកកាន់រដ្ឋល្អ ជាមនុស្សគតិបណ្ឌិត ប៉ុន្តែជួនកាលមន្រ្តីអ្នកទាញទៅតែម្តង ព្រោះមន្រ្តីមិនប្រាកដថាមនុស្សល្អ ព្រោះមនុស្សពីធម្មជាតិតែងមាននិស្ស័យទាញទៅរកអាក្រក់
គឺគ្រប់គ្នា ឆាប់ទាញទៅរកលោភលន់ ទាញទៅរកទ្រព្យ
ទាញទៅរកមហិច្ឆតា ហើយអាទាញនេះនាំឲ្យទន្រ្ទានគេ ។
អញ្ចឹងបើយើងរើសបានស្តេចដ៏ល្អមួយ ឬ សម្តេចដ៏ល្អមួយបង្កើតរាជាធិបតេយ្យល្អ
ចុះទៅក្រោយៗកូនរបស់គាត់ ជូនកាលគាត់ល្អហើយ
ប៉ុន្តែមន្រ្តីរបស់គាត់។ ស្តេច ឬ សម្តេចខ្លះត្រូវបាត់បង់រដ្ឋ
បាត់បង់តំណាង ជួនកាលដល់បាត់បង់ជីវិតទៀត ដោយវណ្ណៈអភិជនទម្លាក់
ដូចសម្តេចសីហនុមិនវណ្ណៈអភិជនទម្លាក់ ។ ស្តេច ឬ សម្តេចខ្លះធ្លាក់ដោយប្រជាជនទម្លាក់
ដូចជានៅស្រុកចិន គឺរាជវង្ស ម៉ាន់ជូ បេនអាលី នៅទុយណេស៊ី នៅអេស៊ីប
ហូស្មីមូបារ៉ាក់ កាដាហ្វី នៅលីបី។ ស្តេច ឬ សម្តេចខ្លះធ្លាក់ដោយកងទ័ពទម្លាក់។
ស្តេច ឬ សម្តេចខ្លះទម្លាក់ដោយ អភិជន កងទ័ព និងប្រជាជន
ប៉ះទង្គិចគ្នាផ្ទុះរដ្ឋឡើងធ្លាក់ខ្លួនឯង។ ស្តេច ឬ សម្តេចខ្លះ
បាត់រដ្ឋ បាត់តំណែងដោយសារតែសង្រាមចំហ។ ស្តេច ឬ សម្តេចខ្លះបាត់រដ្ឋដោយពួកក្បត់សម្ងាត់។
សំណួរ៖ ឥឡូវខ្ញុំចង់សួរលោកបណ្ឌិតអំពីសហរដ្ឋអាមេរិកវិញ គេបានរៀបប្រព័ន្ធយ៉ាងម្តេចដែរ
ដែលកកើតរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ១៧៧៧ រហូតដល់សព្វថ្ងៃ
តើបែបផែនគេរៀបយ៉ាងម្តេចដែរ?
ចម្លើយ៖ មុនឆ្លើយខ្ញុំសូមបញ្ចាក់ថា
ធម្មតារដ្ឋដែលចាប់ផ្តើមរៀប គឺមានរៀបខុស រៀបត្រូវ
រៀបខុសខ្ទេចខ្ទី ផ្តួលគ្នាទៅវិញទៅមក ហើយរៀបត្រូវក៏មិនប្រាកដថារស់បានយូដែរ ព្រោះថាសំណង់រដ្ឋមួយមិនមែនមនុស្សទាំងអស់ភ្នែកភ្លឺចេះមើលយល់ទាំងអស់អញ្ចឹងជួនកាលគេអត់ពេញចិត្ត រដ្ឋមួយមិនទាន់ឈរងើបស្រួល ធ្វើសុក្រឹដ្ឋកម្មនៃខ្លួនប្រាណរដ្ឋបានល្អផង
គេចាប់ផ្តើមទម្លាក់ចោល។ អញ្ចឹងទាល់តែមនុស្សទាំងអស់ចេះមើលយល់ទាំងអស់
ហើយខុសកំប៉ិកកំប៉ុក គេអត់គិតទេ
គេគិតតែថាតើសង់រដ្ឋត្រូវឬនៅ ? បើសង់ត្រូវហើយ អាខុសកំប៉ិកកំប៉ុកគេចាប់ផ្តើមកែ ហើយរុញរដ្ឋឲ្យធ្វើសុក្រិដ្ឋកម្មកាន់តែល្អទៅៗ
។ ប៉ុន្តែរដ្ឋខ្លះរៀបអាក្រក់ខ្ចាត់ខ្ចាយកាប់ចាក់គ្នាឡើងរលាយរដ្ឋ ហើយរលាយខ្លួនចូលក្នុងរដ្ឋដ៏ទៃ
ឬធ្លាក់ក្រោមចំណុះរដ្ឋដ៏ទៃ ។ ប៉ុន្តែរដ្ឋខ្លះរៀបត្រូវហើយមិនប្រាកដថារស់បានរហូតដែរ ព្រោះច្បាប់ថ្មី
សំណង់រដ្ឋថ្មី ដាក់មកភ្លាមមិនមែនមនុស្សទាំងទទួលយកភ្លាមៗទេ អញ្ចឹងខុសកំប៉ិកកំប៉ុកអាចបង្កទៅរឿងធំ
ជូនកាលរឿងតូចតាច តែបង្កទៅរឿងធំ
អត់មើលឃើញអាចំណុចល្អ អត់មើលឃើញដុំពេជ្រ ដុំមាស ក៏ផ្តួលទៅវិញទៅ អញ្ចឹងរដ្ឋទើបតែងើបឡើងមិនទាន់រឹងខ្លួននំាគ្នាវាយចោលទៀត អាហ្នឹងរលាយទៅទៀត។
សំណង់រដ្ឋកម្ពុជាត្រូវហើយ ល្អហើយ អត់មានកាដូទី១ ពីធម្មជាតិ
តែមានកាដូ កាប់គ្នាទៅវិញទៅមក ដាក់ទាំងបី យើងនឹកឃើញអាហ្នឹងល្អ
ដើរត្រូវហើយ ប៉ុន្តែអាកំប៉ិកកំប៉ុកនៅមានច្រើន ប៉ុន្តែគ្រោងធំល្អ
អញ្ចឹងគេត្រូវរក្សាគ្រោង កុំឲ្យវាដួលទៅវិញ។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមុនដំបូងសរសេរគ្នា
៥៥ នាក់ ហើយ ៥៥នាក់ គឺសុទ្ធតែជាអភិជន
គឺរដ្ឋធម្មនុញ្ញរបស់អ្នកមាន រួមទាំង ចេមីឌីស្ទឹម ដែលជាមេកំពូលរៀបរដ្ឋ
គាត់ដូចជាអ្នកប្រាជ្ញ ដូចជាអ្នកទស្សនវិទូអញ្ចឹង តាមពិតគាត់ចម្លងគំនិតចេញពីសៀវភៅ
ចនឡុក និងសៀវភៅ ម៉ុងតេស្យើ មករៀបសហរដ្ឋអាមេរិក។
ដាក់តែវណ្ណៈមួយគឺវណ្ណៈអ្នកមាន ដោយផាត់វណ្ណៈថ្នាក់ក្រោមដែលជាក្រុមប្រជាជនជាទាសករ
មិនត្រឹមផាត់ចេញទេ យកទៅធ្វើសត្វរបស់អ្នកមានទៀត
គេទិញគេលក់ ហ៊ានតែតស៊ូគេបង្ក្រាប គេដុតទាំងរស់ កប់ទាំងរស់។
ពួកអ្នកមានមានដីរាប់ពាន់ម៉ឺនហិកតា ពួកអភិជនទាំងនោះច្រើនទៅពីបរទេស
មានបារាំង អេស្បាញជាដើម ពេលគ្រីស្តូខូឡុម រកឃើញសហរដ្ឋអាមេរិក
ដូច្នោះគេត្រូវការទាសករ ដែលជាវណ្ណៈត្រូវគេផាត់ចេញពីនយោបាយ
ដើម្បីប្រើ។ នៅសហរដ្ឋអាមេរិប្រជាជនបោះឆ្នោតធម្មតាតែអ្នកចូលកាន់តំណែងដូចជានៅក្នុងសភាអាមេរិកជាដើម គឺច្រើនតែពួកអ្នកមាន
។ អញ្ចឹងអំណាចនយោបាយនៅសហរដ្ឋអាមេរិក ដំបូងដើមទីច្រើននៅខាងលើ
គឺពួកអភិជន។ ប៉ុន្តែក្រោយមកមានបដិវត្តន៍មួយផ្ទុះឡើងផ្តួលរំលំរដ្ឋធម្មនុញ្ញអាមេរិក គឺជាសង្គ្រាមដ៏ធំសំបើម
។ ពួកវណ្ណៈអ្នកក្របង្កើតបានកូនអ្នកប្រាជ្ញមួយគឺអាប្រាហាំលីងខុន គាត់ជាអ្នកក្រមែនតែខួរក្បាលគាត់ពូកែ។
អាប្រាហាំលីងខុន កើតឆ្នាំ ១៨៦០ ជាប្រធានាធិបតីអាមេរិកទី ១៦
គាត់ផលិតទ្រឹស្តីប្រជាធិបតេយ្យដ៏ធំមួយគឺ «រដ្ឋាភិបាលរបស់ប្រជាជន
ដោយប្រជាជន និងដើម្បីប្រជាជន» ។ ពេលជាប់ឆ្នោតជាប្រធានាធិបតីគាត់រុះរើរដ្ឋធម្មនុញ្ញដែលផាត់អ្នកក្រចេញ ហើយដាក់ពួកទាសករឲ្យមានសិទ្ធសេរីភាពធ្វើឲ្យអ្នកមានដែលមានដីរាប់ម៉ឺនហិកតា មិនសប្បាយចិត្តចង់ទាត់ប្រធានាធិបតីចេញ បណ្តាលឲ្យកើតសង្គ្រាមធំនៅសហរដ្ឋអាមេរិករវាងវណ្ណៈក្រីក្រ
ទាសករ ជាមួយនឹងវណ្ណអភិជន ។
ពេលវណ្ណៈអ្នកក្រដឹកនាំដោយអាប្រាហាំលីងខុន ឈ្នះក៏បានដោះលែងពួកទាសករ
ឲ្យមានសិទ្ធិក្នុងរដ្ឋ ដូចគ្នាជាមួយពួកអភិជនាធិបតេយ្យ ។
នៅក្នុងសភា និងព្រឹទ្ធសភាអាមេរិក គឺមានពួកអ្នកក្រផង
និងពួកអ្នកមានផង ដូច្នេះនៅក្នុងសហរដ្ឋអាមេរិកគេបើកទូលាយទូទៅខុសពី
style អារីស្តូត ដែលបែងចែករវាងអ្នកក្រ និងអ្នកមាន។
អាមេរិកជាសាធារណរដ្ឋមានតំណែង ប្រធានាធិបតីដែលមានអណត្តិ ៥ ឆ្នាំ
បោះឆ្នោតម្តង ។ ពាក្យថា Republic គឺមានពាក្យ Return
បូក
Public តែគេលុបចោល turn ទុកតែ Republic
ជាសាធារណរដ្ឋតែពួកទស្សនវិទូខ្លះក៏ហៅថាជារបបរាជាធិបតេយ្យដែរ
។ ព្រោះពេលឡើងកាន់រដ្ឋលោក ប៉ារ៉ាក់អូបាម៉ា
គឺជាមនុស្សម្នាក់កាន់អំណាច អញ្ចឹងបើអំណាចមូលលើមនុស្សម្នាក់គេអាចចាត់ទុកថា
រាជាធិបតេយ្យបាន គ្រាន់តែជារាជាធិបតេយ្យកំណត់អណត្តិ។
ព្រោះ ចនឡុក ថា បើអំណាចលើដៃមនុស្សម្នាក់ ហើយបង្វិល
ផ្ទេរអំណាចឲ្យកូនចៅ គឺជារាជាធិបតេយ្យតំណវង្ស តែបើអង្គខាងក្រោមបោះឆ្នោតជ្រើសតាំងឡើងវិញគឺជារាជាធិបតេយ្យជ្រើសតាំង។ សរុបសេចក្តីមកនៅសហរដ្ឋអាមេរិកគឺជាសាធារណរដ្ឋ តែបើនិយាយតាមរបៀបម្យ៉ាងគឺ
ជារាជាធិបតេយ្យ ហើយ បើតាម ចនឡុក បារ៉ាក់អូបាម៉ា គឺជាស្តេចរបស់សហរដ្ឋអាមេរិក។
នៅក្នុងសភា ព្រឹទ្ធសភាអាមេរិកប្រមូលផ្តុំដោយពួកអភិជន
អញ្ចឹងគឺជាអភិជនាធិបតេយ្យហើយ តែវាមានកន្លែងសម្រាប់ពួកប្រជាជនដែរ
អញ្ចឹងវាលាយគ្នាដែរ។
សំណួរ៖ លោកបណ្ឌិតនិយាយថា ក្នុងប្រទេសមួយបើរដ្ឋធម្មនុញ្ញមួយសរសេរមិនស្រួលវាធ្វើឲ្យប៉ះទង្គិចគ្នា ឯនៅប្រទេសអង់គ្លេសរដ្ឋធម្មនុញ្ញមិនបានកើតឡើងដោយការសរសេរទេ តើហេតុអ្វីបានជាប្រទេសអង់គ្លេសនៅឋិតថេរ?
ចម្លើយ៖ តាមការពិតវាមានច្បាប់និយាយ(speaking
law និងច្បាប់ស្ងាត់ស្ងៀម(silent
law ។ ឧទាហរណ៍មន្រ្តីរដ្ឋ គឺជា speaking law និយាយទៅតាមអ្វីដែល
silent law ថា silent law ថាម៉េចគាត់និយាយអញ្ចឹង។
អ្វីទៅ silent law ? silent law ដូចជាអត្ថបទកាសែត
លិខិតគតិយុត្តិដែលគេអនុម័ត អញ្ចឹងបើ silent law បញ្ជាថាម៉េចមន្រ្តីត្រូវមានសកម្មភាពតាមហ្នឹង
។ ដូចជាចៅក្រមគាត់កាត់សេចក្តីតាមច្បាប់កំណត់។ silent
law តាមទ្រឹស្តីច្បាប់
ទំនៀមទំលាប់ក៏ជាច្បាប់ដែរ នេះបើតាមទ្រឹស្តីទូលាយ តែបើន័យចង្អៀតគេទុកជាច្បាប់គឺជាអ្វីដែលចេញពីសភា។
នៅប្រទេសអង់គ្លេស ដែលគេហៅថា រដ្ឋធម្មនុញ្ញអត់សរសេរនោះ
គឺដោយសារអ្នកសរសេរពាក្យទេ រដ្ឋធម្មនុញ្ញអង់គ្លេសគឺសរសេរ
គ្រាន់តែមិនបានសរសេរដុំជាសៀវភៅ គឺគេសរសេរនៅក្នុងច្បាប់ដោយឡែកៗ
គឺគេអត់ចងជាកូនសៀវភៅដូចយើង ឬ អាមេរិកទេ។ នៅប្រទេសអង់គ្លេស
ច្បាប់សភាផ្សេង ច្បាប់គណៈរដ្ឋមន្រ្តីផ្សេង ច្បាប់មហាក្សត្រផ្សេង
គេអត់ប្រមូលផ្តុំគ្នាទេ ការពិតច្បាប់ធម្មនុញ្ញនៅប្រទេសអង់គ្លេសគេសរសេរ គ្រាន់តែមិនសរសេរដុំដូចរដ្ឋធម្មនុញ្ញប្រទេសផ្សេងៗ៕