ការទូត គឺការទំនាក់ទំនង រវាងរដ្ឋ និងរដ្ឋ តាមរយៈតំណាងជាផ្លូវការរបស់ខ្លួន រួមបញ្ចូលទាំងទំនាក់ទំនងរាល់កិច្ចការបរទេសទាំងអស់
។ ការទូត គឺជាការអនុវត្តន៍ ឬប្រើប្រាស់នូវភាពឈ្លាសវៃ និងការរក្សានូវទំនាក់ទំនងជាផ្លូវការ
រវាងរដ្ឋ និងរដ្ឋ ដែលជាប្រធាននៃច្បាប់អន្តរជាតិ ។ ការទូត គឺជាដំណើរការដ៏ប៉ិនប្រសប់
តាមរយៈនេះ គឺរដ្ឋ និងតួអង្គអន្តរជាតិដទៃទៀត ធ្វើទំនាក់ទំនងជាមួយគ្នា ជាផ្លូវការ ដោយផ្សះផ្សារផលប្រយោជន៍
ដែលមានការប្រកួតប្រជែងគ្នា និងមានទំនាស់នឹងគ្នា តាមរយៈការចរចារដោយសន្តិវិធី ។
ការទូតតាមលក្ខណៈនានា
~ការទូតតាមលក្ខណៈនៃការស្វាគមន៍គ្នា
~ការទូតតាមលក្ខណៈនៃជំនួបសវនាការ
~ការទូតតាមលក្ខណៈនៃការរៀបចំសំលៀកបំពាក់ជាដើម
~ការទូតតាមលក្ខណៈអ្នកដែលមានឋានៈជាដើម
~ការទូតតាមលក្ខណៈបុណ្យប្រពៃណីជាតិ
~ការទូតតាមលក្ខណៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ
~ការទូតតាមលក្ខណៈទទួល និងជូនដំណើរគណៈប្រតិភូ
~ការទូតតាមលក្ខណៈកិច្ចប្រជុំកំពូលធំៗ ជាដើម ។
~ការទូតតាមលក្ខណៈនៃការស្វាគមន៍គ្នា
~ការទូតតាមលក្ខណៈនៃជំនួបសវនាការ
~ការទូតតាមលក្ខណៈនៃការរៀបចំសំលៀកបំពាក់ជាដើម
~ការទូតតាមលក្ខណៈអ្នកដែលមានឋានៈជាដើម
~ការទូតតាមលក្ខណៈបុណ្យប្រពៃណីជាតិ
~ការទូតតាមលក្ខណៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ
~ការទូតតាមលក្ខណៈទទួល និងជូនដំណើរគណៈប្រតិភូ
~ការទូតតាមលក្ខណៈកិច្ចប្រជុំកំពូលធំៗ ជាដើម ។
សូមចុចសញ្ញា (~) ដែលនៅខាងដើម ដើម្បីចូលទៅរកលក្ខណៈនិមួយៗ...!!!