The Beast ត្រៀម​ដឹក​​លោក​អូបាម៉ា​ ​រសៀល​នេះ



រថយន្ត​ដ៏​ទំនើប ដែល​គេ​ប្រសិទ្ធ​នាម​ថា The Beast នឹង​ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​ដឹក​ប្រធានាធិបតី​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា ក្នុង​ដំណើរ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
រូបភាព៖ ebaumsworld.com
រថយន្ត​ដ៏​ទំនើប​នេះ មាន​លក្ខណៈ​ពិសេស​ និង​អស្ចារ្យ​បំផុត ដោយសារ​វា​មាន​ភាព​ស្វិត អាច​ការ​ពារ​គ្រាប់​កាំភ្លើង ឬ​អាវុធជីវសាស្ត្រ ជាពិសេស​គ្រឿង​បំផ្ទុះ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ករណី​មាន​​ការ​វាយ​ប្រហារ​ណា​មួយ​កើត​ឡើង។ ក្រៅ​ពី​នេះ វា​បាន​បំពាក់​ឧបករណ៍​សម្រាប់​ទំនាក់ទំនង និង​ប្រព័ន្ធ​សន្តិសុខ​យ៉ាង​សំបូរ​បែប សម្រាប់​ប្រធានាធិបតី​ប្រើប្រាស់​ និង​ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ផង​ដែរ។