ផែនទីក្រសែទន្លេមេគង្គ |
គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទម្លេមេគង្គនិងនៅតាមដៃនៃទន្លេនេះបាននិងកំពុងក្លាយជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមនៃទន្លេនេះ។បញ្ហាចម្រូងចម្រាសនៃគម្រោងសាងសង់ទំនប់សាយ៉ាបូរីរបស់ឡាវមិនត្រឹមតែគេមិនអាចរារាំងបានប៉ុណ្ណោះទេប៉ុន្តែមានគម្រោងថ្មីៗជាច្រើនទៀតតម្លៃរាប់ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាសាងសង់បន្ថែម។
កម្ពុជានិងវៀតណាមដែលនៅប៉ែកខាងក្រោមបន្តការប្រឆាំងតវ៉ាយ៉ាងខ្លាំងចំពោះគម្រោងវារីអគ្គិសនីទាំងនេះខណៈដែលថៃសម្ងំស្ងៀមឈឹងរង់ចាំទទួលផលពីគម្រោងទាំងនោះ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ
បញ្ហាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
ជាពិសេសទំនប់ដ៏មហិមារបស់ឡាវឈ្មោះសាយ៉ាបូរីបានក្លាយជាអធិករណ៍ដ៏ក្តៅគគុកជាថ្មីទៀតសម្រាប់អ្នករស់នៅប៉ែកខាងក្រោមទន្លេមេគង្គ។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមគ្រោងធ្វើដំណើរទៅត្រួតពិនិត្យទំបន់វារីអគ្គិសនីសាយ៉ាបូរីដោយផ្ទាល់នៅចុងខែតុលានេះ
ដើម្បីឲ្យឃើញផ្ទាល់ភ្នែកថា
តើគម្រោងនេះពិតជាកំពុងដំណើរការដូចព័ត៌មានដែលបានផ្សាយមែនដែរឬទេ?
លោកលឹម
គានហោ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានឹងដឹកនាំគណៈប្រតិភូនេះដើម្បីតាមដានមើលការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី។
ដំណើរចុះទៅមើលដល់ទីកន្លែងរបស់ប្រតិភូកម្ពុជាត្រូវបានរៀបចំឡើង
បន្ទាប់ពីមានសេចក្តីរាយការណ៍ថា
រដ្ឋាភិបាលក្រុងវៀងចន្ទកំពុងសាង់សង់ទំនប់វារីអគ្គិសនីនេះដោយលួចលាក់
ខុសពីពាក្យសន្យាដែលថា
ខ្លួននឹងមិនបន្តសាងសង់ទំនប់នេះទេដរាបណាប្រទេសកម្ពុជា
និងវៀតណាមមិនទាន់យល់ព្រមទេនោះ។
កម្ពុជា និងវៀតណាមដែលជាប្រទេសស្ថិតនៅប៉ែកខាងក្រោមទន្លេមេគង្គ
បានតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាចំពោះគម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវ។
បើយោងតាមព័ត៌មាននានា មិនមែនត្រឹមតែទំនប់សាយ៉ាបូរីមួយប៉ុណ្ណោះទេ
ប៉ុន្តែប្រទេសឡាវបានអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយចំនួនទៀតនៅតាមដៃទន្លេមេគង្គប៉ែកខាងលើដោយមិនខ្វាយខ្វល់អំពីការព្រួយបារម្ភរបស់ប្រទេសនៅប៉ែកខាងក្រោមឡើយ។
ពលរដ្ឋកម្ពុជាជាងមួយលាននាក់នឹងទទួលរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីទាំងនោះ។
គួររម្លឹកថា ប្រទេស៤ដែលស្ថិតនៅប៉ែកខាងក្រោមនៃទន្លេមេគង្គគឺឡាវ ថៃ កម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការទន្លេមេគង្គ (MRC) កាលពីឆ្នាំ១៩៩៥ ក្នុងគោលដៅប្រើប្រាស់ទន្លេមេគង្គឱ្យមានប្រសិទ្ធភាពនិង និរន្តរភាព។ សមាជិកគណៈកម្មការ MRC នឹងត្រូវស្វែងរកកិច្ចព្រមព្រៀងគ្នាចំពោះរាល់គម្រោងនានាដែលទាក់ទងនឹងចរន្តទឹកនៃទន្លេមេគង្គ។

ប៉ុន្តែ
ប្រទេសឡាវដែលមានសក្តានុពលយ៉ាងខ្លាំងខាងទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
មិនញញើតនឹងបំពានលើសមាជិក MRC
ផ្សេងទៀតឡើយ។
មានការប៉ាន់ប្រមាណថា សក្តានុពលវារីអគ្គិសនីតាមដងទន្លេមេគង្គអាចអនុញ្ញាតឱ្យប្រទេសឡាវផលិតថាមពលអគ្គិសនីសម្រាប់លក់ចេញទៅក្រៅប្រទេសបានរហូតដល់ទៅ
២៨ ០០០
ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ។
៩០ភាគរយនៃថាមពលនេះនឹងលក់ទៅឱ្យប្រទេសថៃ
ដោយនាំចំណូលថវិកាជាតិចំនួន ២ ៦០០ លានដុល្លារក្នុងមួយឆ្នាំ។
នេះជាចំណូលដ៏សម្បើមសម្រាប់ប្រទេសឡាវដែល៧០ភាគរយនៃប្រជាជនរស់ដោយសារប្រាក់ចំណូលតែ ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយនេះក៏ជាហេតុផលដែលឡាវរៀបចំគម្រោងសាងសង់វារីអគ្គិសនីដល់ទៅ១០នៅតាមដងទន្លេមេគង្គចាប់ពីផាក់បេងរហូតដល់ល្បាក់ខោនក្បែរព្រំប្រទល់កម្ពុជា។ ទំបន់វារីអគ្គិសនីសាយ៉ាបូរីជាគម្រោងដ៏ធំមួយក្នុងចំណោមគម្រោងសំខាន់៤របស់ឡាវ។ វារីអគ្គិសនីសាយ៉ាបូរីត្រូវគេគ្រោងចំណាយ ៣ ៥០០ លានដុល្លារ និងអាចផលិតថាមពលអគ្គិសនីបាន ១ ២៦០ មេហ្កាវ៉ាត់ ក្នុងនោះថៃនឹងទទួលបានប្រយោជន៍សំខាន់ជាងគេ។ ហេតុនេះហើយបានជាថៃសម្ងំស្ងៀមមិនតវ៉ាប្រឆាំងគម្រោងនេះទេ។ ផ្ទុយទៅវិញ គឺក្រុមហ៊ុនថៃដែលជាអ្នកទទួលបន្ទុកសាងសង់ទំនប់សាយ៉ាបូរី និងទំនប់ផ្សេងមួយចំនួនទៀត។

កម្ពុជាក៏មានគម្រោងសាងសង់វារីអគ្គិសនី
២កន្លែងដែរ គឺគម្រោងទី១
នៅក្នុងខេត្តស្ទឹងត្រែង និងមួយទៀតនៅស្រុកសំបូរក្នុងខេត្តក្រចេះ។
គម្រោងសាងសង់វារីអគ្គិសនីស្អេកស្កះនៅតាមដងទន្លេមេគង្គបានធ្វើឱ្យក្រុមការពារបរិស្ថានខ្វល់ខ្វាយនិងជំទាស់យ៉ាងខ្លាំង
ពីព្រោះថាទន្លេមេគង្គជាជង្រុកត្រីទឹកសាបដ៏ធំជាងគេ
និងជាទន្លេជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកខាងជីវៈចម្រុះ។
ការសាងសង់ទំបន់វារីអគ្គិសនីនឹងធ្វើឱ្យទន្លេមេគង្គស្គាល់ការប្រែប្រួលប្រកបដោយមហន្តរាយ។
ពូជត្រីសំខាន់ៗជាង៤០ប្រភេទនឹងត្រូវបាត់បង់។
ជាង៧០ភាគរយនៃប្រជាជនក្នុងតំបន់ទន្លេមេគង្គក្រោមដែលរស់អាស្រ័យលើធនធានធម្មជាតិនៃទន្លេនេះនឹងទទួលផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ។
នេះជាចំណុចប្រឈមដ៏ធំធេងដែលបណ្តាលមកពីទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ
ដែលកម្ពុជា
និងវៀតណាមកំពុងតស៊ូមតិយ៉ាងខ្លាំងប្រឆាំងប្រទេសឡាវ។ ប៉ុន្តែ
ការប្រឆាំងនេះទំនងជាមិនអាចរារាំងគម្រោងទាំងនោះបានឡើយ៕
(ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ)