ការទូតតាមលក្ខណៈនៃការស្វាគមន៍គ្នា


នៅក្នុងពិភពលោកយើងនេះ ទោះជាបច្ចុប្បន្ននេះ ការចាប់ដៃគ្នា បានក្លាយជាការស្វាគមន៍គ្នា ជាលក្ខណៈអន្តរជាតិក៏ដោយ ក៏ប្រទេសជាតិនិមួយៗ មិនបានបោះបង់ចោលនូវទំនៀមទំលាប់ នៃការស្វាគមន៍របស់ពួកគេដែរ ។
ឧទាហរណ៍ការស្វាគមន៍គ្នាតាមបែបប្រទេសឈីលី៖ ប្រជាជនឈីលី តែងតែចាប់រលាក់ដៃគ្នា នៅពេលពួកគេជួបគ្នាជាលើកដំបូង ។ បើស្រ្តី ជួនកាលពួកគេថើបថ្ពាល់គ្នា ។ ស្រ្តី ក៏ស្វាគមន៍មិត្តប្រុស ដោយការថើបថ្ពាល់ដែរ ។ ចំណែកបុរសឈីលីវិញ ស្វាគមន៍មិត្តភក្តិរបស់គេដោយការឱប ឬជួនកាលថើបថ្ពាល់ស្រ្តីដែរ ។
ការស្វាគមន៍គ្នាតាមបែបប្រទេសហ្វាំងឡង់៖ ប្រជាជនហ្វាំងឡង់ ស្វាគមន៍គ្នា ដោយការចាប់ដៃខ្លាំងៗ ។ ចំណែកការឱបគ្នា និងថើបគ្នាវិញ គឺគេប្រើសម្រាប់តែមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។
ការស្វាគមន៍គ្នាតាមបែបសហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋអាមេរិក ចាប់ដៃគ្នា នៅពេលគេត្រូវបានណែនាំឲ្យស្គាល់គ្នា ជាលើកដំបូង ។ មិត្តភក្តិ និងសមាជិកគ្រួសារ ច្រើនតែឱប ឬថើបថ្ពាល់គ្នា នៅពេលគេជួបគ្នា ។ ប៉ុន្តែបុរស ថើបតែស្រ្តីប៉ុណ្ណោះ បុរសមិនថើបបុរសដូចគ្នានោះទេ ។
ការស្វាគមន៍គ្នាតាមបែបប្រទេសកូរ៉េ និងជប៉ុន៖ ប្រជាជនកូរ៉េ បើបុរសលំឱន គឺបន្ទន់ខ្លួនបន្តិច ហើយចាប់រលាក់ដៃគ្នា ជាការស្វាគមន៍ ។ ចំណែកស្រ្តីវិញ មិនចាប់រលាក់ដៃគ្នាទេ គឺគ្រាន់តែលំឱនខ្លួន គោរពគ្នាទៅវិញទៅមក ។ ប្រជាជនជប៉ុន ក៏គេគោរពគ្នា ឬស្វាគមន៍គ្នា ដោយការលំឱនកាយ ដាក់គ្នាផងដែរ ។ 
ការស្វាគមន៍គ្នាតាមបែបប្រទេសហ្វីលីពីន៖ ប្រជាជនហ្វីលីពីន ពួកគេស្វាគមន៍គ្នា ទាំងប្រុស ទាំងស្រ្តី ដោយការចាប់ដៃគ្នា ។ ជួនកាល បុរសទះខ្នងគ្នាតិចៗ នៅពេលស្វាគមន៍គ្នា ។
ការស្វាគមន៍គ្នាតាមបែបកម្ពុជា៖ ប្រជាជនកម្ពុជា តែងតែស្វាគមន៍គ្នា ដោយការលើកដៃសំពះគ្នា ទៅវិញទៅមក ។ ប៉ុន្តែការសំពះរបស់ជនជាតិកម្ពុជា គឺមានច្រើនសណ្ឋាន ទៅតាមអាយុ ឋានៈ ក្សត្រ ឬអ្នកកាន់សាសនា ជាដើម ។
អ្នកដែលមានអាយុតិចជាង ឬមានឋានៈតូចជាង ត្រូវសំពះអ្នកដែលមានអាយុច្រើន ឬឋានៈខ្ពល់ជាងខ្លួន ជាមុន ។ ចំណែកអ្នកមានអាយុច្រើនជាង ឬបុណ្យសក្តិធំជាង មិនសំពះមុនទេ ។ ករណីជីដូនជីតា គឺមិនសំពះតបទៅចៅវិញទេ ហើយមិត្តភក្តិជិតស្និទ្ធ ក៏មិនសំពះគ្នាដែរ ។
របៀបសំពះបែបខ្មែរមានច្រើនលក្ខណៈដូចខាងក្រោម៖
១. សំពះកម្ពស់ចិញ្ចើមឡើងលើ គឺសម្រាប់គោរព ធ្វើសក្ការៈទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ឬបួងសួង សំបូងសង្រូង ។


២. សំពះកម្ពស់ចិញ្ចើម គឺសម្រាប់គោរពព្រះមហាក្រត្ស ព្រះសង្ឃ ឬវត្ថុសក្តិសិទ្ធិសក្ការៈនានា ។


៣. សំពះកម្ពស់ចុងច្រមុះ គឺសម្រាប់គោរពមាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ ។


៤. សំពះកម្ពស់មាត់ គឺសម្រាប់គោរពអ្នកដែលមានវ័យចាស់ជាង មានឋានៈធំជាង ឬចៅហ្វាយនាយ ។


៥. សំពះកម្ពស់ទ្រូង គឺសម្រាប់ស្វាគមន៍ មនុស្សដែលមានវ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ ។

ជាទូទៅ អ្នកដែលមានវ័យក្មេងជាង មានឋានៈទាបជាង ត្រូវលើកដៃសំពះជាមុន  ចំពោះអ្នកដែលមានវ័យចាស់ជាង ឬមានឋានៈខ្ពស់ជាង ។ ចំណែកការចាប់ដៃគ្នាវិញ អ្នកដែលមានវ័យចាស់ជាង ឬមានឋានៈខ្ពស់ជាង ជាអ្នកហុចដៃចាប់មុន ទើបអ្នកតូចអាចហុចដៃ ចាប់តបវិញ ដោយសេចក្តីគោរព ។ 


របៀបចាប់ដៃមាន ៣ ប្រភេទធំៗ (Three styles of Handshaking)

១. ការចាប់ដៃបង្ហាញពីភាពមានឥទ្ធិពលជាង  គឺជាការបង្ហាញតាមរយៈការដាក់បាទដៃ ពីលើដៃគូររបស់ខ្លួន (Dominance is conveyed by presenting the hand with the palm down) ។

២. ការចាប់ដៃបង្ហាញពីភាពទន់ខ្សោយជាង គឺបង្ហាញឡើងតាមរយៈការដាក់បាតដៃ ពីក្រោមភាគី ម្ខាងទៀត (Submission is demonstrated by presenting the palm upwards) ។
៣. ការចាប់ដៃបង្ហាញពីភាពស្មើឋានៈគ្នា គឺជាទូទៅបង្ហាញឡើងដោយទីតាំងនៃបាទដៃ បញ្ឈរស្របគ្នា (Equality is, naturally, shown by the hand in an ‘Equal’ position between the other two styles)
ជាទូទៅ នៅពេលចាប់ដៃគ្នា គេច្រើនឈានជើងស្តាំទៅខាងមុខ (Most people when shaking hands, have their right foot forwards)​ ប៉ុន្តែ បើអ្នកជាអ្នកតូច គួរតែបោះជើងឆ្វេងទៅមុខ ដើម្បីឲ្យវាត្រូវគ្នា (As you take the offered dominant hand, bring your left foot forward so that you enter the person’s intimate zone) ។   
ពិសេសជាងនេះ គឺគេតែងតែចាប់រលាក់ដៃគ្នា ពីប្រាំ ទៅ ប្រាំពីរដង (The hands are shaken or pumped five to seven times) ។