លក្ខណៈរបស់របបផ្តេចការ

និយមន័យរបស់​ «របបផ្តាច់ការ»


ពាក្យថា​ «របបផ្តាច់ការ»​ ​មានន័យថា របប​ លទ្ធិ ការជឿ​ ឬការឲ្យតំលៃទៅលើអំណាចរបស់រដ្ឋ​ ឬមេដឹកនាំ​ខ្ពស់ជាង​សិទ្ធិសេរីភាព​របស់បុគ្គល ​។ របបផ្តាច់ការ ជារបបដែលមិនទទួលស្គាល់លទ្ធិប្រជាធិបតេយ្យ​ ​មិនឲ្យតំលៃទៅ​លើការបោះឆ្នោតជ្រើសរើសអ្នកតំណាង​​​ មិនឲ្យតំលៃទៅលើការធានាសិទ្ធិសេរីភាព របស់ប្រជាជន ​មិនមានការប្រកួត​ប្រជែងដោយសម្លេងឆ្នោត​ ដែលមានពហុបក្ស ពោលគឺគណបក្សនានា (Multi-parties) ចូលរួម មាតែបក្សមួយ​ដឹកនាំផ្តាច់ការ​ដាច់ខាត​​ គោរពកោតញញើតមេបក្ស ​ប្រធានបក្សមានអំណាចក្នុងការសម្រេចចិត្តដាច់ខាត​​ នយោបាយរបស់បក្ស គឺជានយោបាយរបស់រដ្ឋ​​ រិះគន់មិនបាន ​បិទសិទ្ធិការបញ្ចញយោបល់​ (Thought Control) ប្រជាជនមិនមានសិទ្ធិសេរីភាពគ្រប់ផ្នែក រួមទាំងផ្នែកសេដ្ឋកិច្ច​និងផ្នែកយោបាយផងដែរ​



និទានទាក់ទងនឹងរបបផ្តាច់ការ


អស់រយៈពេលជាច្រើនឆ្នាំ កន្លងទៅថ្មីៗ នេះ របបផ្តាច់ការមួយចំនួន ទាំងនៅក្នុងស្រុក និងនៅក្រៅ ស្រុក បានដួលរលំនៅពេលដែលប្រឈមមុខ ជាមួយនឹងប្រជាពលរដ្ឋ ដែលមានស្មារតីរឹងប៉ឹង និងការប្រមូលគ្នា ជាក្រុមៗ ។ របបផ្តាច់ការខ្លះ ហាក់ដូចជាមានភាពមាំមួន ដែលគ្មានអ្នកណាអាចប៉ះពាល់បាន ប៉ុន្តែទីបំផុតពុំមាន​លទ្ធភាព ប្រឈមមុខតទល់ជាមួយនឹងប្រជាពលរដ្ឋ ដែលសហការគ្នារើបម្រះ បដិសេធមិនធ្វើតាមបញ្ជា ទាំងផែ្នកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។


តាំងពីឆ្នាំ ១៩៨០ របបផ្តាច់ការមួយចំនួនបានដួលរលំ នៅចំពោះមុខការរើបម្រះអហិង្សារ បស់ប្រជាពលរដ្ឋ នៅប្រទេសអេស្តូនៀ (Estonia) ប្រទេសឡាតវៀ (Latvia) លីធូអានៀ (Lithuannia) ប៉ូឡូញ​ (Poland) អាឡឺមង់ខាងកើត (East Germany) ឆេកូស្លូវាគី (Czechoslovakia)​ ស្លូវេនៀ (Slovenia) ម៉ាដាហ្គាស្កា (Madagascar) ម៉ាលី (Mali) បូលីវៀ (Bolivia) និងហ្វីលីពីន (Philippines)​ ។ ការប្រឆាំងអហិង្សា បានជំរុញឲ្យមានចលនា ទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេប៉ាល់ (Nepal) សាំបៀ (Zambia)​ កូរ៉េចខាត្បូង (South Korea) ឈីលី (Chile) អាហ្សង់ទីន (Argentina)​ ហៃទី​ (Haiti) ប្រេស៊ីល (Brazil)​ អ៊ូរូហ្គាយ (Uruguay)​ ម៉ាលាវី (Malawi) ប៊ុលហ្គារៀ (Bulgaria) ហុងគ្រី (Hungary) ស្សេរ៉េ (Zaire) នីស្សេរី (Nigeria) និងតំបន់ផ្សេងៗ ទៀត នៃសហភាពសូវៀត (ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យពួកជ្រុលនិយម បរាជ័យក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ​ នៅខែសីហា ១៩៩១) ។